ធនាគារ ក្រុងស៊្រី ជាភាគទុនិក ១០០% របស់ធនាគារ ហត្ថា
ជាង ៣០ឆ្នាំ បានបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
ស្វែងយល់ ចក្ខុវិស័យ បេសកកម្ម របស់យើង
យើងរីកចម្រើនព្រោះអតិថិជនយើងជោគជ័យ
ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល
ប្រវត្តិសង្ខេបរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិ
ស្វែងយល់រចនាសម្ព័ន្ធគ្រប់គ្រងបុគ្គលិករបស់យើង
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាលែងជាបញ្ហាទៀតហើយ
រួមគ្នាធ្វើឲ្យសង្គមជាតិយើងកាន់តែប្រសើរ
លក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ
សម្ភារសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានបំពេញ
ជំរុញភាពរីកចម្រើនអាជីវកម្មលោកអ្នកកាន់តែឆាប់រហ័ស
ទទួលយកគេហដ្ឋានថ្មីដើម្បីគ្រួសារជាទីស្រលាញ់លោកអ្នក
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាកាប្រាក់ខ្ពស់ និងអាចដកប្រាក់បានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ និងអាចដកបានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌបត់បែនល្អប្រសើរ
ជម្រើសបន្ថែមដើម្បីការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរ
ជ្រើសរើសលេខគណនីដែលលោកអ្នកចូលចិត្ត
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
ប្រតិបត្តិការឆ្លងធនាគារដោយគ្រាន់តែមានទូរសព្ទ
ទទួលប្រាក់ឆ្លងគ្រឺះស្ថានធនាគារ
ទូទាត់បង់សងប្រាក់ទៀងទាត់ពេលវេលា
ដក និងធ្វើប្រតបត្តិការសាច់ប្រាក់គ្រប់ពេលវាលាទូទាំងប្រទេស
ងាយស្រួល និងមិនគិតថ្លៃសេវាផ្ទេរប្រាក់រហូតដល់ ៥ម៉ឺនដុល្លារ
ដក និងធ្វើប្រតិបត្តិការសាច់ប្រាក់គ្រប់ពេលវេលាទូទាំងប្រទេស
ជម្រើសសម្បូរបែបដែលសក្ដិសមនឹងលំហូសាច់ប្រាក់អ្នក
របៀបភ្ជាប់គណនីធនាគារហត្ថាទៅបាគង
វេទិកាធនាគារអនឡាញដ៏ឆ្លាតវៃ និងសុវត្ថិភាពខ្ពស់
រីករាយនឹងការទូទាត់ដ៏ងាយស្រួល
បើកប្រាក់បៀវត្សកាន់តែទាន់សម័យ និងមានសុវត្ថិភាព
ជម្រើសនៃការផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយទំនុកចិត្តបំផុត ...
ការរីកចម្រើននៃអាជីវកម្មអាស្រ័យទៅលើទំនាក់ទំនងល្អ
ទូទាត់ស្រួល ចំណេញច្រើន
ក្រុមហ៊ុនធានារ៉ាប់រងដៃគូ
ទំនាក់ទំនងធនាគារដែលផ្តល់បណ្ណសាជីវកម្មដំបូងបង្អស់នៅកម្ពុជា
កាន់តែនៅជិតតាមរយៈបណ្តាញ ការិយាល័យ ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេធីអឹម ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេសធីអឹម ដ៏ធំទូលាយ
អត្ថប្រយោជន៍ និងភាពរីករាយរបស់អ្នកជាកាតព្វកិច្ចយើងខ្ញុំ
ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសប្រកាសជាផ្លូវការនូវពិធីសម្ពោធទីតាំងសាខាច្បារអំពៅថ្មី ដែលជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រីកសេវាកម្មដើម្បីនាំយកបទពិសោធន៍ធនាគារសម័យថ្មី និងទាន់សម័យជូនប្រជាពលរដ្ឋខណ្ឌច្បារអំពៅអោយកាន់តែងាយស្រួល និងក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើន អាជីវកម្មរបស់ធនាគារ។ ពិធីបើកសម្ពោធទីតាំងសាខាថ្មីនេះ មានការចូលរួមពីណៈគ្រប់គ្រងធនាគារ ហត្ថា ការិយាល័យកណ្តាល និងថ្នាក់គ្រប់គ្រងក្នុងតំបន់ ព្រមទាំងបុគ្គលិកក្នុងសាខាទាំងអស់។
ការបើកដំណើរការទីតាំងសាខាថ្មីនេះ
ជាសក្ខីភាពថ្មីមួយទៀតរបស់ធនាគារ ហត្ថា
ក្នុងការប្តេជ្ញាចិត្តផ្តល់សេវាហិរញ្ញវត្ថុកាន់តែសម្បូរបែប
និងប្រកបដោយនិរន្តភាពជូនអតិថិជន
ព្រមទាំងពង្រីកវិសាលភាពប្រតិបត្តិការកាន់តែជិតជាមួយអតិថិជន ជាមួយការិយល័យសាខាដែលប្រកបទៅដោយផាសុខភាព។
លោក មិន សុផា ប្រធានាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖
“ធនាគារ ហត្ថា មាន សាខាបច្ចុប្បន្ន ១៥៦ ទីតាំងទូទាំងប្រទេស
រាប់បញ្ចូលទាំងការបើកសម្ពោធទីតាំងសាខាច្បារអំពៅថ្មី
ដែលដាក់សម្ភោធន៍អោយប្រើប្រាស់នៅថ្ងៃនេះ។ នេះគឺជាសក្ខីភាពបញ្ជាក់ពីសក្ដានុពលដ៏រឹងមាំរបស់ធនាគារ
ហត្ថា ក្នុងការផ្តល់សេវាធនាគារដែលមានគុណភាព
និងឆ្លើយតបទៅតាមតម្រូវការអ្នកប្រើប្រាស់
ពិសេសផ្ដល់នូវសេវាហិរញ្ញវត្ថុមានលក្ខណៈទំនើប ងាយស្រួល
និងមានសុវត្ថិភាពខ្ពស់ដល់អតិថិជន“។
ការបន្ថែមទីតាំងសាខាថ្មីនេះ អាចប្រព្រឹត្តទៅបានដោយសារតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនប្រមាណជាកន្លះលាននាក់នៅទូទាំងប្រទេស និងពីដៃគូរអាជីវកម្មមកពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ធនាគារ ហត្ថា សូមថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុនដៃគូទាំងអស់ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ សម្រាប់ការជឿទុកចិត្ត និងគាំទ្ររយៈពេលជាង ៣០ឆ្នាំមកនេះ។
អំពីធនាគារហត្ថា៖
ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត ។ ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។