សាខាព្រែកលៀប ធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាថ្មីបែបទំនើប នេះជាវិវត្តន៍ភាពក្នុងការបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុដ៏សំបូរបែប

ធនាគារ ហត្ថា  ការបើកដំណើរការការរចនាអគារសាខាថ្មីរបស់ធនាគារ ហត្ថា នៅសាខាព្រែកលៀប! ការធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាថ្មីបែបទំនើបនេះ ជាការពង្រីកយុទ្ធសាស្រ្តដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងប្រជាពលរដ្ឋនៅខាង​ សាខា​ព្រែកលាប​ ខណ្ឌជ្រោយចង្វារ ឱ្យកាន់តែមានភាពងាយស្រួល។

ការធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាថ្មីនេះ​ ជាវិវត្តន៍ភាពក្នុងការបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុកាន់តែមានភាពប្រណិតជាមួយសម្ភារៈកាន់តែទំនើបៗដើម្បីធានាថាផ្ដល់ជូននូវការបម្រើសេវាហិរញ្ញវត្ថុដ៏សម្បូរបែបឲ្យកាន់តែមានគុណភាពដល់អតិថិជន នេះជាចក្ខុវិស័យនៃ ធនាគារ ហត្ថា ក្នុងការធ្វើទំនើបកម្មលើការរចនាសាខា ដើម្បីស្របទៅតាមទន្សនវិស័យរបស់យើងផងដែរ។

ក្នុងឱកាសអបអរសាទរ ការបើកដំណើរការការរចនាអគារសាខាថ្មីរបស់ធនាគារ ហត្ថា នៅសាខាព្រែកលៀបនេះផងដែរ អតិថិជននឹងទទួលបានការដូរអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់ រួមទាំងមានឱកាសផ្សងសំណាងចាប់រង្វាន់ Apple Watch ដោយគ្រាន់តែអញ្ជើញមកដល់ស្ដង់ ធនាគារ ហត្ថា ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

📍ទីតាំង : https://maps.app.goo.gl/48TtVuWmMvXy7gmR9

ធនាគារ​ ហត្ថា ប្តេជ្ញានឹងបន្តធ្វើការតុបតែងសាខាផ្សេងៗទៀតជាបន្តរន្ទាប់ ដើម្បីលើកកម្ពស់សេវាកម្មអោយកាន់តែប្រសើរ សម្រាប់បំពេញតម្រូវការអតិថិជនឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។​

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាលជាង ៣០ឆ្នាំមកហើយ ដែលបានផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន ដែលរួមមានអតិថិជនជាលក្ខណៈបុគ្គល សហគ្រាសខ្នាតតូច និងមធ្យម (SME) ព្រមទាំងស្ថាប័នសាជីវកម្មធំៗជាច្រើនទៀត។ធនាគារ ហត្ថា ត្រូវបានទទួលស្គាល់ថាជាធនាគារពាណិជ្ជដ៏ឈានមុខគេមួយ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុតាមបណ្ដាញសាខាដែលមានការតម្រែតម្រង់យ៉ាងទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេស។