ការផ្តល់ជូនអត្រាការប្រាក់បន្ថែម ០.៥០% លើការបើកគណនីប្រាក់បញ្ញើមានកាលកំណត់សម្រាប់ អតិថិជនដែលភ្ជាប់ការប្រើប្រាស់ផលិតផល ស្មាយ ហេបភី សេវវីង ជាមួយក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ឹនស៍ ភីអិលស៊ី

សេចក្តីសម្រេចនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

អត្ថប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់

·                  អត្រាការប្រាក់បន្ថែម គឺបន្ថែមលើអត្រាការប្រាក់ ដែលបានបើកនៅតាមបញ្ជរប្រតិបត្តិការ ដោយយោងទៅតាមរយៈពេលសន្សំនីមួយៗ។

·                  ទំហំទឹកប្រាក់ធានារ៉ាប់រងត្រូវច្រើនជាង ឬស្មើ៥០% នៃទំហំប្រាក់បញ្ញើមានកាលកំណត់។

·                  ជាអតិថិជនរូបវន្តបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៥ឆ្នាំ។

·                  អតិថិជនអាចជ្រើសរើសប្រភេទគណនីបញ្ញើមានកាលកំណត់ ប្រភេទណាមួយដូចជាការប្រាក់ប្រចាំខែ ការប្រាក់០៣ខែម្តង ការប្រាក់ចុងគ្រា លើកលែងតែការប្រាក់ដើមគ្រាតែប៉ុណ្ណោះ។

·                  អតិថិជនអាចជ្រើសរើសប្រភេទរូបិយប័ណ្ណដុល្លារអាមេរិក (USD) ឬខ្មែររៀល (KHR) សម្រាប់សន្សំ។

·                  ចំនួនប្រាក់បញ្ញើសន្សំចាប់ពី 10,000 ដុល្លារអាមេរិក ឬ 40,000,000 រៀលឡើងទៅ។

·                  រយៈពេលសន្សំត្រូវចាប់ពី១២ខែ (១ឆ្នាំ) រហូតដល់ ៦០ខែ (៥ឆ្នាំ)។

·                  អតិថិជនអាចជ្រើសរើសរយៈពេលនៃការធានារ៉ាប់រង ចាប់ពី១០ឆ្នាំ រហូតដល់ ២០ឆ្នាំ។

·             អតិថិជនម្នាក់អាចទទួលបានអត្រាការប្រាក់ពិសេសនេះ ទៅតាមគណនីនីមួយៗ ដែលបានភ្ជាប់ការប្រើប្រាស់ផលិតផល ស្មាយ ហេបភី សេវវីង ជាមួយក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ឹនស៍ ភីអិលស៊ី។ អតិថិជនម្នាក់ អាចប្រើប្រាស់ផលិតផលធានារ៉ាប់រងលើសពីមួយបណ្ណសន្យារ៉ាប់រង (Policy)

·                  ម្ចាស់គណីនី (Main Account) និងអ្នករួមគណនី (Joint Account) មានសិទ្ធិចូលរួមកម្មវិធីនេះ និងមិនអនុញ្ញាតចំពោះគ្រួសាររបស់អតិថិជន ដែលមិនមានលេខសម្គាល់អតិថិជន (CIF) ជាមួយ ធនាគារ ហត្ថា។

·                  ការបើកគណនីបញ្ញើមានកាលកំណត់ និងចុះឈ្មោះប្រើប្រាស់ផលិតផលធានារ៉ាប់រង ត្រូវតែស្ថិតក្នុងថ្ងៃតែមួយ។

ចំណាំ៖ ធនាគារ ហត្ថា រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌខាងលើដោយមិនចំាបាច់ជូនដំណឹងជាមុន។