កម្មវិធីប្រូម៉ូសិន ផ្តល់ជូនប្រាក់ត្រឡប់ (Cashback) សម្រាប់គណនីថ្មី និងគណនីចាស់ ពេលទូទាត់ប្រាក់អនឡាញជាមួយ Nham24 តាម HatthaPay

ផ្តល់ជូនប្រាក់ត្រឡប់ (Cashback) ពេលទូទាត់ប្រាក់អនឡាញជាមួយ Nham24 តាម HatthaPay ដែលមានការចំណាចាប់ពី ៥ ដុល្លារអាមេរិកឡើងទៅ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា រហូតដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឬ រហូតដល់ថវិកាកំណត់ត្រូវបានប្រើប្រាស់អស់។

លក្ខខណ្ឌនៃការផ្តល់ជូនមានដូចខាងក្រោម៖

§  ទាំងអតិថិជន និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា

§  ធ្វើការទូទាត់ប្រាក់អនឡាញជាមួយ​ ​Nham24 ​​​App តាម HatthaPay

§  ការទូទាត់ បូករួមនឹងកម្រៃសេវាដឹកជញ្ជូន ត្រូវមានទំហំទឹកប្រាក់ចាប់ពី ៥ដុល្លារអាមេរិកឡើងទៅ  

§  ចំនួនទឹកប្រាក់ត្រលប់ច្រើនបំផុតសម្រាប់អតិថិជនម្នាក់ៗ (Per CIF) គឺ ៣ ដុល្លារអាមេរិក ឬជារូបិយប័ណ្ណដទៃតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃជាក់ស្តែង។

o    អតិថិជនដែលបើកគណនីថ្មី នឹងទទួលបានចំនួនទឹកប្រាក់ត្រលប់ ៣ ដុល្លារអាមេរិក ឬជារូបិយប័ណ្ណដទៃតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃជាក់ស្តែង ភ្លាមៗ (អាចទទួលបាន ១ដង)

o    អតិថិជនដែលមានគណនីស្រាប់ នឹងទទួលបានចំនួនទឹកប្រាក់ត្រលប់ ១ ដុល្លារអាមរិក ឬជារូបិយប័ណ្ណដទៃតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃជាក់ស្តែង ភ្លាមៗ (អាចទទួលបានរហូតដល់ ៣ដង)

§  ទឹកប្រាក់ត្រលប់នឹងត្រូវបានផ្ទេរចូលក្នុងគណនីអតិថិជនដោយស្វ័យប្រវត្តិភ្លាមៗ បន្ទាប់ពីអតិថិជនបានធ្វើប្រតិបត្តិការរួចរាល់។

§  នៅពេលដែលចំនួនទឹកប្រាក់ត្រលប់ដល់ការកំណត់ នោះអតិថិជននឹងមិនទទួលបានទឹកប្រាក់ត្រលប់ទៀតនោះទេ ទោះបីជាការទូទាត់នោះធ្វើឡើងពីគណនីផ្សេង ក្រោម CIF តែមួយក៏ដោយ។