ឱកាសការងារ


មន្ត្រីឥណទាន (ចំនួន ៨២នាក់)

Posted: 03/07/2026 , Closing Date: 31/07/2026
Job Description

គោលបំណងសំខាន់ៗនៃតួនាទីជា “មន្ត្រីឥណទាន” គឺកំណត់អំពីភារកិច្ច និងការទទួលខុសត្រូវក្នុងការចុះផ្សព្វផ្សាយអំពីផលិតផល សេវាកម្មរបស់ ធនាគារ ហត្ថា និងរៀបចំឯកសារបញ្ចេញឥណទានជូនអតិថិជន រួចតាមដាននិងប្រមូលឥណទានដែលយឺតយ៉ាវក្នុងការសងត្រឡប់។

Location

Location:

  • រាជធានីភ្នំពេញ (ការិយាល័យប្រតិបត្តិការ, ខណ្ឌដូនពេញ-សង្កាត់ស្រះចក, ខណ្ឌឫស្សីកែវ, ខណ្ឌជ្រោយចង្វារ, ខណ្ឌសែនសុខ, ខណ្ឌពោធិ៍សែនជ័យ-សង្កាត់ចោមចៅទី៣, ខណ្ឌដូនពេញ-សង្កាត់ជ័យជំនះ, ខណ្ឌទួលគោក-សង្កាត់ទឹកល្អក់ទី៣, ខណ្ឌដង្កោ, សាខាខណ្ឌច្បារអំពៅ)
  • បន្ទាយមានជ័យ (ស្រុកស្វាយចេក)
  • បាត់ដំបង (ស្រុកកំរៀង)
  • កំពង់ចាម (ក្រុងកំពង់ចាម, ស្រុកបាធាយ, ស្រុកកងមាស, ស្រុកជើងព្រៃ)
  • កំពង់ស្ពឺ (ក្រុងច្បារមន, ស្រុកគងពិសី)
  • កំពង់ធំ (ស្រុកបារាយណ៍-ឃុំបល្ល័ង្គ, ស្រុកបារាយណ៍-ឃុំក្រវ៉ា,ស្រុកប្រាសាទបល្ល័ង្គ-ឃុំសាលាវិស័យ, ស្រុកតាំងគោក-ឃុំទ្រៀល)
  • កំពត (ក្រុងកំពត, ស្រុកឈូក, ស្រុកកំពង់ត្រាច, ស្រុកអង្គរជ័យ)
  • កណ្តាល (ស្រុកស្អាង-ឃុំព្រែកគយ, ស្រុកកៀនស្វាយ-ឃុំគគីរ,ស្រុកកៀនស្វាយ-ឃុំសំរោងធំ, ស្រុកមុខកំពូល, ស្រុកល្វាឯម)
  • កែប (ក្រុងកែប)
  • កោះកុង (ក្រុងខេមរភូមិន្ទ)
  • ព្រៃវែង (ស្រុកស្វាយអន្ទរ, ស្រុកបាភ្នំ, ស្រុកកំចាយមារ)
  • ពោធិ៍សាត់ (ក្រុងពោធិ៍សាត់)
  • សៀមរាប (ក្រុងសៀមរាប, ស្រុកសូទ្រនិគម, ស្រុកស្វាយលើ)
  • ស្វាយរៀង (ក្រុងបាវិត)
  • តាកែវ (ក្រុងដូនកែវ, ស្រុកព្រៃកប្បាស, ស្រុកបាទី,  ស្រុកត្រាំកក់, ស្រុកទ្រាំង, ស្រុកសំរោង)
  • ត្បូងឃ្មុំ (ស្រុកអូររាំងឪ, ស្រុកតំបែរ)

Duties and Responsibilities

    • ធ្វើការផ្សព្វផ្សាយអំពី ផលិតផល សេវាកម្ម របស់ ធនាគារ ហត្ថា ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
    • ធ្វើការប្រឹក្សា និងពិគ្រោះយោបល់ ជាមួយអតិថិជន ដើម្បីជាដំណោះស្រាយផ្នែកហិរញ្ញវត្ថុជូនអតិថិជន។
    • រៀបចំឯកសារឥណទាន ប្រមូលព័ត៌មាន វាយតម្លៃឥណទានជូនអតិថិជន តាមដាននិងដោះស្រាយនៃការសងត្រលប់របស់អតិថិជន។
    • រៀបចំផែនការសកម្មភាពដើម្បីឲ្យសម្រេចតាមផែនការសូចនករទាំងប្រចាំខែ ប្រចាំឆ្នាំរបស់ខ្លួន។
    • អនុវត្តតាមលំហូរការងារឥណទាន និងតាមសេចក្តីសម្រេចដែលមានសុពលភាពឲ្យមានប្រសិទ្ធភាព។
    • បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់ប្រធានផ្នែកប្រឹក្សាឥណទាន និងនាយកសាខា។

Skills Specifications

    • ថ្នាក់បរិញ្ញាបត្រលើគ្រប់ជំនាញ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
    • មានបទពិសោធន៍ផ្នែកលក់ ឬការផ្សព្វផ្សាយកាន់តែល្អប្រសើរ។
    • មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឹងម៉ាត់ សុភាពរាបសារ រួសរាយរាក់ទាក់និងមានឆន្ទៈក្នុងការធ្វើការងារ។
    • មានប្រវត្តិរស់នៅក្នុងសហគមន៍ល្អ ត្រូវមានម៉ូតូផ្ទាល់ខ្លួននិងអាចបើកបរបាន។
    • ផ្នែកគណិតវិទ្យាអាចវិភាគ គណនា និងយល់ដឹងពីផ្នែកទីផ្សារ។

How to Apply

បេក្ខជនដែលមានចំណាប់អារម្ភណ៍ សូមចុចទីនេះ:


ចែករំលែកនៅលើ៖