សេវាធានារ៉ាប់រង ស្មាយ ហេបភី សេវវីង (SMILE រីករាយសន្សំ)

សេវាធានារ៉ាប់រង ស្មាយ ហេបភី សេវវីង (SMILE រីករាយសន្សំ) គឺជាសេវាធានារ៉ាប់រងអាយុជីវិតមួយប្រភេទ ដែលផ្តល់នូវគម្រោងសន្សំនាពេលអនាគត និងការពារហិរញ្ញវត្ថុរបស់អតិថិជនក៏ដូចជាក្រុមគ្រួសារផងដែរ ក្នុងករណីដែលអ្នកត្រូវបានធានាជួបហានិភ័យរហូតដល់បាត់បងអាយុជីវិត ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដោយជម្ងឺ និងគ្រោះថ្នាក់ឬមិនមានហានិភ័យ ក៏អតិថិជននៅតែទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនធានារ៉ាប់រង។

អត្ថប្រយោជន៍

·         ទទួលបានទឹកប្រាក់ធានា​ ១១០% ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្រ្តៃយ៍បណ្តាលមកពីជំងឺ

·         ទទួលបានទឹកប្រាក់ធានា​ ២២០% ក្នុងករណីមរណភាព ឬពិការភាពទាំងស្រុងនិងអចិន្រ្តៃយ៍បណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ

·         ទទួលបានទឹកប្រាក់បន្ថែម ២% នៃទឹកប្រាក់ដែលត្រូវបានធានា នៅរៀងរាល់ ២ឆ្នាំម្តង

·         ទទួលបានអត្ថប្រយោជន៍ដល់កាលកំណត់នៃប័ណ្ណសន្យាធានារ៉ាប់រង ១០០% ឬ ១១០% នៃទឹកប្រាក់ដែលត្រូវបានធានា

ទំនាក់ទំនង 

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ សូម​ទាក់ទង​ភ្នាក់ងារ​ប្រឹក្សា​សេវា​ធានា​រ៉ាប់រង​ ​របស់​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ប្រចាំការ​នៅ​តាម ​សាខា ឬ​ការិយាល័យ របស់ធនាគារ ហត្ថា  ។ លោក​អ្នក​នឹង​ទទួល​បាន​ការ​ណែនាំ និង​ប្រឹក្សា​យោបល់​អំពី​សេវា​ធានា​រ៉ាប់​រង​អាយុ​ជីវិត ដោយ​បុគ្គលិក​មាន​ជំនាញ​ច្បាស់លាស់ ប្រកប​ដោយ​ភាព​ងាយស្រួល និង​មានទំនុក​ចិត្ត​បំផុត  

ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែព័ត៌មានខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។