ឥណទាន MyQuickCash

ឥណទាន MyQuickCash គឺជាប្រភេទឥណទានងាយស្រួលសម្រាប់ផ្ដល់ជូនអតិថិជនដែលមានប្រាក់ចំណូលទៀងទាត់ជាប្រាក់បៀវត្ស សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬក្នុងគ្រួសារ ឬពង្រីកអាជីវកម្ម ឬបង្កើតមុខរបរ ដើម្បីបន្ថែមចំណូល ជួយលើកកម្ពស់ជីវភាពគ្រួសារ ដោយឥណទាននេះមិនតម្រូវឱ្យអតិថិជនមានទ្រព្យសម្រាប់ដាក់ធានាឡើយ។

 
លក្ខណៈផលិតផល

•      ប្រភេទរូបិយប័ណ្ណ៖               ប្រាក់រៀល និង ប្រាក់ដុល្លារអាមេរិក

•      រយៈពេល៖                          រហូតដល់ ៣៦ខែ

•      ទំហំឥណទាន៖                    រហូតដល់ ៥.០០០ ដុល្លារអាមេរិក ឬ សមមូលនឹងរូបិយប័ណ្ណផ្សេង

•      អត្រាការប្រាក់៖                    ត្រឹមតែ ១,៥០% ប៉ុណ្ណោះ

•      របៀបបង់សង៖                    ការសងត្រឡប់មានភាពបត់បែន

 
អត្ថប្រយោជន៍

•      មិនតម្រូវការទ្រព្យធានាបំណុល

•      អត្រាការប្រាក់មានភាពប្រកួតប្រជែង

•      ការសងត្រឡប់មានភាពបត់បែនទៅតាមលំហូរសាច់ប្រាក់អតិថិជន

•      មានជម្រើសច្រើនក្នុងការសងត្រឡប់ដូចជាភ្នាក់ងារវីង ទ្រូម៉ាន់នី Hattha Mobile និងបណ្តាញសាខាទូទាំងប្រទេស


*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត