PRUហេរ៉ូ

PRUហេរ៉ូ ជាគម្រោងធានារ៉ាប់រង ដែលអាចឱ្យអ្នកសន្សំប្រាក់តាមតម្រូវការក្នុងរយៈពេលកំណត់ណាមួយ សម្រាប់ប្រើប្រាស់នៅពេលចូលនិវត្តន៍ ឬ គោលបំណងផ្សេងៗទៀត ឬ សម្រាប់ជាទឹកប្រាក់ការពារហិរញ្ញវត្ថុគ្រួសារអ្នកពីករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ដែលកើតឡើងចំពោះអ្នក។


អត្ថប្រយោជន៍

  • អត្ថប្រយោជន៍ពេលដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រង៖​ ធានា 100% នៃចំនួនបុព្វលាភរបស់ PRUហេរ៉ូ ទាំងអស់ដែលបានបង់​ ប្រសិនបើបុព្វលាភត្រូវបានបង់ជូ​នមុនរយៈពេលអនុគ្រោះផុតកំណត់សម្រាប់គ្រប់ឆ្នាំនៃបណ្ណសន្យារ៉ាប់រង ដោយមិនមានការបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក ឬ ការទាមទារសំណងក្នុងរយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រង។ អត្ថប្រយោជន៍ដល់កាលកំណត់នៃបណ្ណសន្យារ៉ាប់រងមានតម្លៃមិនធានារហូតដល់ 142% នៃចំនួនបុព្វលាភរបស់ PRUហេរ៉ូ ទាំងអស់ដែលបានបង់។
  • អត្ថប្រយោជន៍បង់បុព្វលាភទៀងទាត់៖ ទទួលបានសាច់ប្រាក់គិតជាភាគរយ (%) នៃបុព្វលាភប្រចាំឆ្នាំ ដែលបានបង់ ទៅតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រងដែលបានកំណត់។
  • អត្ថប្រយោជន៍ព្យាបាលជំងឺធ្ងន់ធ្ងរ (ជាជម្រើសប៉ុណ្ណោះ)៖ ទទួលបានសំណង 25% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតដំបូង (ច្រើនបំផុត $25,000​) ទទួលបានសំណង 100% នៃចំនួនទឹកប្រាក់ធានារ៉ាប់រង ក្នុងករណីធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺធ្ងន់ធ្ងរកម្រិតធ្ងន់ ដោយដកចេញនូវសំណងលើការព្យាបាលជំងឺធ្ងន់ធ្ងរកម្រិតដំបូង ប្រសិនបើមាន។
  • អត្ថប្រយោជន៍ករណីមរណភាព ឬ ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍៖ ទទួលបានសំណងជាតម្លៃខ្ពស់បំផុតនៃ ទឹកប្រាក់ធានារ៉ាប់រង ឬ​ តម្លៃបណ្ណសន្យារ៉ាប់រង​ ឬ ចំនួនបុព្វលាភទាំងអស់ដែលបានបង់ ដោយដកចេញនូវការបោះបង់បណ្ណសន្យារ៉ាប់រងមួយចំណែក​ (ប្រសិនបើមាន)។
  • អត្ថប្រយោជន៍បោះបង់បណ្ណសន្យារ៉ាប់រង៖ ទទួលបានចំនួនទឹកប្រាក់បោះបង់បណ្ណសន្យារ៉ាប់រងទាំងស្រុង ឬ មួយចំណែក ដកចេញកម្រៃនៃការបោះបង់បណ្ណសន្យារ៉ាប់រងតាមឆ្នាំនៃបណ្ណសន្យារ៉ាប់រង។


ទំនាក់ទំនង

ប្រសិន​បើ​លោកអ្នក​មាន​ចំណាប់​អារម្មណ៍ ឬ​ចម្ងល់​ផ្សេងៗ លោកអ្នកអាចទទួលបានការប្រឹក្សាពីបុគ្គលិកជំនាញរបស់ធនាគារ ហត្ថា និងព្រូដិនសល នៅសាខា ធនាគារ ហត្ថា ដែលនៅជិតលោកអ្នកបំផុត ឬទូរសព្ទមកលេខ 1800 212 222


ចំណាំ៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ និងកម្រៃសេវាខាងលើ ដោយពុំចាំបាច់ជូនដំណឹងជាមុន។