ធនាគារ ហត្ថា មានកិត្តិយសបានចូលរួមឧបត្ថម្ភកម្មវិធី «បរិច្ចាគឈាម សង្គ្រោះជីវិត»
ដែលរៀបចំឡើងដោយ
សមាគមធនាគារនៃកម្ពុជា និងក្រុមសមាគមមីក្រូហិរញ្ញវត្ថុ។ ក្នុងកម្មវិធីនេះ
មានការចូលរួមពីបុគ្គលិក ថ្នាក់គ្រប់គ្រង និងក្រុមការងារ ធនាគារ ហត្ថា ជាង
១០០នាក់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមផងដែរ។
ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦៖ ធនាគារ
ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសទទួលបានវិញ្ញាបនប័ត្រ PCI DSS v4.0.1(DATA Security Standard) ពីក្រុមហ៊ុន SISA
Information Security Pte ជាដៃគូសហការណ៏ជាមួយក្រុមហ៊ុន SoftFlex
Solutions Co., Ltd. ដែលបង្ហាញពីសុវត្ថិភាពខ្ពស់រាល់ការគ្រប់គ្រងទិន្នន័យសម្ងាត់របស់អតិថិជននៃធនាគារ
ហត្ថា។
ភ្នំពេញ ថ្ងៃទី១៣ ខែកមរា ឆ្នាំ ២០២៦ –ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន
ទទួលបានវិញ្ញាបនបត្រកម្រិតអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ឆ្នាំ ២០២៦និង ២០២៧។ ការទទួលស្គាល់នេះ
គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមពន្ធភាពសារពើរពន្ធ តម្លាភាព
និងការទូទាត់បង់ពន្ធតាមកាលកំណត់។
ខេត្តកែប-នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសចូលរួមគាំទ្រព្រឹត្តិការណ៍ជិះកង់លើកទី៥ ដែលរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា ក្រោមប្រធានបទ៖“ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល”កម្មវិធីនេះប្រារព្ធធ្វើនៅតាមបណ្ដោយឆ្នេរអង្គោលនៃខេត្តកែប ដែលមានការអញ្ញើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិកនែធនាគារ ហត្ថា និងស្ថាបន័ហិរញ្ញវត្តុជាច្រើនទៀតព្រមទាំងមានកីឡាករ កីឡាការិនីចូលរួមផងដែរ។
ភ្នំពេញ
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុ MUFG បានរៀបចំកិច្ចប្រជុំនាយក-នាយិកាសាខា
ប្រចាំឆ្នាំ ២០២៦ ក្រោមប្រធានបទ៖“Defining Tomorrow Together” បានធ្វើឡើងនៅធនាគារ ហត្ថា ថៅវើ ដោយមានការអញ្ជើញចូលរួមពី លោក មិន សុផា
ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា និងថ្នាក់គ្រប់គ្រង
ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស ប្រម៉ានជាង៤០០នាក់។
ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុ MUFG បានរៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធានបទ«Defining Tomorrow Together» ដែលធ្វើឡើងនៅ ធនាគារ ហត្ថា ថៅវើ ដោយមានការអញ្ជើញចូលរួមពី លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងប្រធានប្រតិបត្តិការសាខារបស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេសជាង ២៦0នាក់។
ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសប្រកាសជាផ្លូវការនូវពិធីសម្ពោធទីតាំងសាខាច្បារអំពៅថ្មី
ដែលជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រពង្រីកសេវាកម្មដើម្បីនាំយកបទពិសោធន៍ធនាគារសម័យថ្មី
និងទាន់សម័យជូនប្រជាពលរដ្ឋខណ្ឌច្បារអំពៅអោយកាន់តែងាយស្រួល
និងក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើន អាជីវកម្មរបស់ធនាគារ។
ពិធីបើកសម្ពោធទីតាំងសាខាថ្មីនេះ មានការចូលរួមពីណៈគ្រប់គ្រងធនាគារ ហត្ថា
ការិយាល័យកណ្តាល និងថ្នាក់គ្រប់គ្រងក្នុងតំបន់ ព្រមទាំងបុគ្គលិកក្នុងសាខាទាំងអស់។
ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសបានចូលរួមការតាំងបង្ហាញពីឱកាសការងារ
និងជ្រើសរើសកម្លាំងពលកម្ម នៃព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥
ក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖
ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ» ក្រោមអធិបតីភាពរបស់លោក ហេង សួរ
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងមានការអញ្ញើញចូលរួមពី
ដៃគូអភិវឌ្ឍន៍ រោងចក្រ សហគ្រាស កម្មករនិយោជិត និងនិយោជក ពីគ្រប់មជ្ឈដ្ឋានប្រមាណជាង
១៨០០នាក់។
ថ្ងៃទី១០ សីហា ២០២៥៖ គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ហត្ថា បានចែកជូនស្បៀងអាហារដល់ប្រជាពលរដ្ឋភៀសខ្លួនចំនួន ១,៥០០គ្រួសារ ដែលបានរងផលប៉ះពាល់ពីបញ្ហាព្រំដែន
នៅតាមទីទួលសុវត្ថិភាពចំនួន ០៣ផ្សេងគ្នាក្នុង ខេត្តឧត្តមានជ័យ។ សម្ភារៈជំនួយរួមមាន
អង្ករ ៤០តោន មី ១,៥០០កេះ និងត្រីខកំប៉ុង ២,១០០យួរ ដែលកើតចេញពីការចូលរួមបរិច្ចាគតាមរយៈមូលនិធិរបស់បុគ្គលិក និងធនាគារ
ហត្ថា។
ភ្នំពេញ ថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានកិត្តិយសក្នុងការទទួលបានវិញ្ញាបនប័ត្រ PCI PIN
Certificate ពីក្រុមហ៊ុន SISA
Cybersecurity ជាដៃគូសហការណ៏ជាមួយក្រុមហ៊ុន SoftFlex
Solutions Co., Ltd. ដែលបង្ហាញពីសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទិន្នន័យសម្ងាត់
របស់អតិថិជននៃធនាគារ ហត្ថា