ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំ
កម្មវិធីដើម្បីផ្តល់ឧបត្ថម្ភប្រចាំឆ្នាំចំនួន ៤០ លាន រៀល ដល់ អង្គការរក្សាកុមារ
ជាលើកទី២ នៅ ធនាគារ ហត្ថា ថៅវឺ ដែលស្ថិតនៅតាមបណ្តោយមហាវិថី សម្តេចហ៊ុនសែន (ផ្លូវ
៦០មែត្រ) ក្រោមការអញ្ជើញចូលរួមពីលោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ
ហត្ថា និងលោកស្រី សុខ វណ្ណសិកា ប្រធានអង្គការរក្សាកុមារ
ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់មួយចំនួនទៀត។
ភ្នំពេញ
ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២៥៖ បុគ្គលិក និងគណៈគ្រប់គ្រងរបស់ ធនាគារ ហត្ថា
បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រៀបចំកម្មវីធីបរិច្ចាគឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត” សម្រាប់ជួយដល់បងប្អូនប្រជាជនខ្មែរដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យនៅទូទាំងប្រទេស។
ភ្នំពេញ,
ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ –
ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ
Financial Group) បានបន្ថែមដើមទុនថ្មីចំនួន ៨០លាន ដុល្លារអាមេរិក
ដែលធ្វើអោយដើមទុនសរុបរបស់ធនាគារ ហត្ថា បានកើនឡើងដល់ ២២០ លាន ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការរីកចម្រើនអាជីវកម្មរបស់ខ្លួន
។ ការវិនិយោគទុនបន្ថែម បញ្ជាក់ឲ្យឃើញថាធនាគារ ហត្ថា នៅតែបន្តរីកចម្រើនជាមួយនឹងចក្ខុវិស័យយូរអង្វែងនៃប្រតិបត្តិការអាជីកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
ភ្នំពេញ, ថ្ងៃទី
២២ ឧសភា ឆ្នាំ ២០២៥ – ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានប្រកាសដោយមោទនភាពពីកិច្ចសហការរួមគ្នាតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា
(MoU) ជាមួយមន្ទីរ ព្យាបាលធ្មេញសន្តិភាព (Santepheap Dental Clinic)។
រាជធានីភ្នំពេញ៖ ធនាគារ ហត្ថា ម.ក ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ
MUFG មានកិច្ចសហប្រតិបត្តិការជាមួយសាខាក្រុមហ៊ុន អិនធីធី លីមីធីត ដើម្បីរចនា
និងសាងសង់មជ្ឈមណ្ឌលទិន្នន័យទំនើប។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រឹងវត្តមានឌីជីថលរបស់
ធនាគារ ហត្ថា និងផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន
ងាយស្រួល និងច្នៃប្រឌិត។
ធនាគារ ហត្ថា ការបើកដំណើរការការរចនាអគារសាខាថ្មីរបស់ធនាគារ ហត្ថា នៅសាខាព្រែកលៀប! ការធ្វើបច្ចុប្បន្នភាពលើការរចនាអគារសាខាថ្មីបែបទំនើបនេះ ជាការពង្រីកយុទ្ធសាស្រ្តដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារ ហត្ថា ក្នុងការឆ្លើយតបនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម និងប្រជាពលរដ្ឋនៅខាង សាខាព្រែកលាប ខណ្ឌជ្រោយចង្វារ ឱ្យកាន់តែមានភាពងាយស្រួល។
សៀមរាប ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥៖ធនាគារ ហត្ថា
ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយវិទ្យាស្ថាន
វ៉ាន់ដា សាខាខេត្តសៀមរាបដែលជាការរួមចំណែកដល់ការរីកចម្រើន
និងភាពជោគជ័យនៃវិស័យហិរញ្ញវត្ថុទាំងមូលនៅក្នុងប្រទេសកម្ពុជា។
សៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥៖ ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South East Asian) ដើម្បីជំរុញភាពជាដៃគូសហការគ្នាក្នុងគោលបំណងលើកកម្ពស់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។
សៀមរាប ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥៖ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាបនទាំងពីរ ដើម្បីលើកកម្ពស់ការអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។
រាជធានីភ្នំពេញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥៖ធនាគារ ហត្ថា ដែលជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រកាសដោយមោទនភាពពី ការសម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មជាមួយ KESS Innovation Plc ដែលប្រារព្ធឡើងនៅ ធនាគារ ហត្ថាថៅវើ ។