ធនាគារ ហត្ថា ផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេស A B និង C នៅវិទ្យាល័យ ពោធិ៍សាត់

ក្រុងពោធិ៍សាត់ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៖ ធនាគារ ហត្ថា បានប្រារព្ធពិធីប្រគល់រង្វាន់ជូនដល់សិស្សនិទ្ទេស A B និង C នៃវិទ្យាល័យពោធិ៍សាត់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​សរុបចំនួន៦៥​នាក់ ដែល​ប្រព្រឹត្តិទៅនៅក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ នៃខេត្តពោធិ៍សាត់។

ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមទាំងគណៈប្រតិភូអមដំណើរ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា រួមទាំងគណៈគ្រប់គ្រង និងបុគ្គលិក ធនាគារ ហត្ថា ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និងអ្នកសារព័ត៌មាន សរុប ប្រមាណជិត ៥០០នាក់។

ធនាគារ ហត្ថា បានរៀបចំរង្វាន់ដើម្បីលើកទឹកចិត្តប្អូនៗសិស្សថ្នាក់ទី១២​ នៃវិទ្យាល័យពោធិ៍សាត់ចំពោះការខិតខំប្រឹងប្រែងសិក្សារហូតទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ ក្នុងនោះរួមមានសិស្សនិទ្ទេស A ចំនួន ៧​នាក់  ម្នាក់ៗទទួលបាន ​កុំព្យូទ័រយួរដៃចំនួន១គ្រឿង ព្រមទាំងថវិកា ១លានរៀល។ សិស្សនិទ្ទេស B ចំនួន ១៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១លានរៀល និងសិស្សនិទ្ទេស C ចំនួន ៤៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល។

ទន្ទឹមនឹងនេះ លោកគ្រូ អ្នកគ្រូ ប្រមាណជាងមួយរយនាក់ក៏ទទួលបានអំណោយជាថវិកា ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍ពី ធនាគារ ហត្ថា ផងដែរ។

លើសពីនេះ បង់អង្គុយចំនួន ២៥ ក៏ត្រូវបានប្រគល់ជូនដល់វិទ្យាល័យពោធិ៍សាត់ទុកសម្រាប់ការប្រើប្រាស់ បង់ចំនួន ៥ ប្រគល់ជូនការិយាល័យអប់រំ យុវជន និងកីទ្បាក្រុងពោធិ៍សាត់ និងបង់ចំនួន ៥ទៀត ប្រគល់ជូនសាលាបឋមសិក្សាពោធិ៍សាត់ទុកសម្រាប់ប្រើប្រាស់ផងដែរ។

ក្នុងកម្មវិធីដ៏អធិកអធមនោះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បាន​មាន​ប្រសាសន៍ថា កម្មវិធីថ្ងៃនេះ បង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់ ធនាគារ ហត្ថា ចំពោះវិស័យអប់រំក្នុងន័យកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅរកការបន្តអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។ បន្ថែមពីនោះ លោកបានបន្តថា តាមរយៈកម្មវិធី «ប្រគល់រង្វាន់របស់ ធនាគារ ហត្ថា ជូនដល់សិស្សវិទ្យាល័យពោធិ៍សាត់ ដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A B និង C» នាថ្ងៃនេះ គឺជាសារដ៏មានសារៈសំខាន់សម្រាប់សិស្សានុសិស្សជំនាន់ក្រោយព្យាយាមខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួន ដើម្បីក្លាយជាបញ្ញាវន្តដ៏មានតម្លៃ និងប្រកបដោយសមត្ថភាពខ្ពស់ក្នុងការបន្តវេនកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យថ្កុំថ្កើងជានិរន្តរ៍។

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា បានកម្លាយខ្លួនពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ ជាផ្លូវការ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជិត ៣០ឆ្នាំ។ គិតត្រឹមខែមករា ឆ្នាំ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៤៣ កន្លែង មានអតិថិជន បើកគណនីសរុបជាង ៥០០.០០០ គណនី ជាមួយផលប័ត្រឥណទានសរុបជាង . ពាន់លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបជាង . ពាន់លានដុល្លារអាមេរិក អតិថិជនប្រើប្រាស់កាតអេធីអឹមរបស់ ធនាគារ ហត្ថា មានសរុបជាង ១០០.០០០ នាក់ និងអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុប ចំនួនជាង ១៤0.00 នាក់។  

ធនាគារ ហត្ថា​ ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស​ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំសេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។ បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារ​ពាណិជ្ជធំ​ជាងគេ​លំដាប់​ទី នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធធនាគារធំជាងគេបំផុត នៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុ​ដ៏ធំ​មួយ​ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។