ធនាគារ ក្រុងស៊្រី (ធនាគារ
អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) គឺជាសម្ព័ន្ធហិរញ្ញវត្ថុ
ធំជាងគេលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃ ដោយយោងលើទំហំទ្រព្យសកម្ម ផលប័ត្រឥណទាន
និងប្រាក់បញ្ញើសន្សំ និងជាធនាគារមួយក្នុងចំណោមធនាគារ D-SIBs ចំនួនប្រាំ
ដែលបានធ្វើប្រតិបត្តិការ អាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេល ៧៥ ឆ្នាំ មកហើយ។
ធនាគារក្រុងស៊្រីគឺជា សមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន
ក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។
ធនាគារក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ
និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម
និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាសហគ្រាសខ្នាតតូច
និងមធ្យម និងជាសាជីវកម្មធំៗ តាមរយៈបណ្តាញការិយាល័យ ៦៨៣ ទីតាំង (ការិយាល័យសាខាចំនួន
៦៤៣ ទីតាំង និងការិយាល័យស្វ័យធនាគារចំនួន ៤០ ទីតាំង) និង តំណាងចែកចាយចំនួន ៣៣.៤៦១
ទីតាំង នៅទូទាំងប្រទេស។ ធនាគារ ក្រុងស្រ៊ី
គឺជាស្ថាប័នដែលបានចេញប័ណ្ណច្រើនជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រថៃ
ក្នុងនោះរួមមានប័ណ្ណឥណទានចំនួន ៩,៤
លានប័ណ្ណ ការចេញប័ណ្ណសម្រាប់សេវាហិរញ្ញវត្ថុផ្សេងៗ និងសេវាឥណទានផ្ទាល់ខ្លួន
គឺជាក្រុមហ៊ុនផ្តល់សេវាឥណទានបង់រំលស់យានយន្ត(ក្រុងស្រ៊ីអូតូ)
គឺជាក្រុមហ៊ុនមួយក្នុងចំណោមគ្រប់គ្រងទ្រព្យសកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត
និងជាក្រុមហ៊ុនដំបូងគេដែលបានផ្តល់ជូនសេវាមីក្រូហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុន Ngern Tid Lor ។
ធនាគារ ក្រុងស្រ៊ី
មានការប្តេជ្ញាចិត្តខ្ពស់បំផុតក្នុងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព។
គ្រប់ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធ
ទាំងអស់ទទួលបានការវាយតម្លៃពីសម្ព័ន្ធភាពសកម្មភាពឯកជនប្រឆាំងអំពើពុករលួយ (CAC) សហការជាមួយដៃគូពាណិជ្ជកម្ម
និងភាគីពាក់ព័ន្ធរបស់ខ្លួន ដើម្បីធានាបានថាគ្មានអំពើពុករលួយនៅក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
អំពីក្រុមហ៊ុន MUFG (Mitsubishi UFJ
Financial Group, Inc. )
ក្រុមហ៊ុន MUFG
គឺជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំៗផ្សេងទៀតនៅលើពិភពលោក។
MUFG មានទីតាំងការិយាល័យកណ្តាលស្ថិតនៅទីក្រុងតូក្យូ
និងមានប្រវត្តិប្រតិបត្តិការជាង ៣៦០ ឆ្នាំមកហើយ
និងជាក្រុមហ៊ុនបណ្តាញសកលដែលមានការិយាល័យជាង ២.៧០០ ទីតាំង ក្នុងជាង ៥០ប្រទេស។
ក្រុមហ៊ុន MUFG មាននិយោជិតសរុបជាង
១៨០.០០០ នាក់ និងធ្វើការផ្តល់ជូនសេវាកម្មជាច្រើនដូចជា៖ សេវាធនាគារពាណិជ្ជ Trust Banking ទីផ្សារមូលប័ត្រ
ប័ណ្ណឥណទាន សេវាហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាកម្មជួល។ គោលដៅរបស់ MUFG គឺក្លាយជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំ
និងគួរឲ្យទុកចិត្តបំផុតលំដាប់ពិភពលោក
តាមរយៈការសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន
និងមានភាពបត់បែនខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន
ក៏ដូចជាបម្រើ និងជំរុញភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់ពិភពលោកទាំងមូល។
បច្ចុប្បន្នប័ណ្ណភាគហ៊ុនរបស់ក្រុមហ៊ុន MUFG
បានធ្វើចរាចរណ៍លើផ្សារសំខាន់ៗជាច្រើនរួមមានដូចជា៖ Tokyo, Nagoya និង New York ផងដែរ។
ព័ត៌មានបន្ថែមអំពី ក្រុមហ៊ុន MUFG
សូមចូលទៅកាន់ https://www.mufg.jp/english .
ព័ត៌មានបន្ថែមអំពី ធនាគារ ក្រុងស្រ៊ី
សូមទំនាក់ទំនង៖
នាយកដ្ឋានទំនាក់ទំនងសាធារណៈ
ធនាគារ ក្រុងស្រ៊ី (ធនាគារ អាយុធ្យា ម.ក)
ទូរសព្ទ៖ +៦៦ (០) ២ ២៩៦ ៤០២៣
អ៊ីម៉ែល៖ Krungsri.PR@krungsri.com