ចំណាប់អារម្មណ៍ប្រធានក្រុមប្រឹក្សាភិបាល



សូមស្វាគមន៍មកកាន់ ធនាគារ ហត្ថា!

ដូចមានបង្ហាញក្នុងគេហទំព័រ ចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៩៤ ជាគម្រោងសន្តិសុខស្បៀង ធនាគារ ហត្ថា បានរួមចំណែកជាច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីជ្រុងតូចមួយក្នុងតំបន់ រហូតដល់ពង្រីកប្រតិបត្តិការនៅទូទាំងប្រទេស ជាមួយនឹងចក្ខុវិស័យយ៉ាងច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់បំផុត។

តាមរយៈចក្ខុវិស័យ និងការប្តេជ្ញាចិត្តនេះហើយដែលធ្វើឲ្យ ធនាគារ ហត្ថា អាចធ្វើដំណើរទៅមុខប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់ នាអំឡុងពេល ៣ទសវត្សរ៍នេះ។

ក្នុងឆ្នាំ ២០២០ ការប្រែក្លាយខ្លួនជា ធនាគារពាណិជ្ជ គឺជាកំណត់សម្គាល់ក៏ដូចជាសមិទ្ធផលដ៏សំខាន់ថ្មីមួយផ្សេងទៀតរបស់ ធនាគារ ហត្ថា ដែលការប្រែក្លាយខ្លួនក្នុងស្ថានភាពបច្ចុប្បន្ននេះ ពិតជាមិនងាយស្រួលនោះឡើយ ប៉ុន្តែយើងនៅតែអាចធ្វើបានក្រោមការយកចិត្តទុកដាក់ លះបង់ និងអត់ធ្មត់ខ្ពស់របស់ក្រុមការងារយើង ជាមួយនឹងលទ្ធផលគួរជាទីគាប់ចិត្ត ហើយវាបានក្លាយជាកម្លាំងចិត្តបន្ថែមទៀតក្នុងការប្តេជ្ញាបន្តកិច្ចការងាររបស់យើងសម្រាប់ពេលអនាគត។

យើងមានមោទនភាពជាខ្លាំងចំពោះសមិទ្ធផលដែលយើងសម្រេចបាននាពេលកន្លងមក ហើយយើងនឹងផ្តោតបន្ថែមទៀតលើប្រព័ន្ធឌីជីថលឲ្យកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹងការវិវត្តឥតឈប់ឈររបស់ពិភពលោក ក៏ដូចជាធានាបាននូវការបម្រើសេវាដ៏ល្អបំផុតទៅកាន់អតិថិជនរបស់យើង និងទទួលបានភាពរីកចម្រើនប្រកបដោយចីរភាព។

បុគ្គលិករបស់យើងគឺជាទ្រព្យដ៏មានតម្លៃបំផុត ហើយយើងនឹងបន្តពង្រឹង និងលើកទឹកចិត្ដដល់ពួកគេព្រោះពួកគេជាអ្នកដើរតួយ៉ាងសំខាន់សម្រាប់ការបំពេញចិត្ត និងផ្តល់ជូននូវភាពរីកចម្រើនទៅកាន់អតិថិជន។ ជាងនេះទៅទៀត យើងប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្រក្នុងការផ្តល់ជូននូវភាពរីកចម្រើនចំពោះអតិថិជន ភាគទុនិក ដៃគូអាជីវកម្ម និងសហគមន៍ដែលយើងកំពុងរស់នៅ។

ជាចុងក្រោយ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ភាគទុនិក ដៃគូអាជីវកម្ម និងធនាគារជាតិ នៃកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងតែផ្តល់ការគាំទ្រ និងសហប្រតិបត្តិការយ៉ាងកក់ក្តៅនាពេលកន្លងមក។

រួមគ្នាសាងអនាគតដ៏ប្រសើរ!


Dan HARSONO

ប្រធានក្រុមប្រឹក្សាភិបាល