សេវាផ្ទេរប្រាក់នៅបញ្ជរប្រតិបត្តិការ

ធនាគារ ហត្ថា ផ្តល់ជូនដំណោះស្រាយដ៏ល្អប្រសើរបំផុតសម្រាប់អតិថិជនដែលមានបំណងផ្ទេរប្រាក់ទៅកាន់ទីកន្លែងនានាក្នុងប្រទេសកម្ពុជា។ ជាមួយភាពជឿជាក់ សុវត្ថិភាព និងសេវាកម្មរហ័សទាន់ចិត្ដ អតិថិជននឹង ទទួលបានភាពងាយស្រួលក្នុងការផ្ទេរសាច់ប្រាក់ទៅកាន់សាច់ញាតិ បងប្អូន ដៃគូអាជីវកម្ម ព្រមទាំងអ្នកជាទីស្រលាញ់ផ្សេងៗទៀតតាមរយៈបណ្តាញការិយាល័យប្រតិបត្តិការ សេវាអេធីអឹម និងធនាគារចល័តនៅទូទាំង២៥ខេត្ដ-រាជធានី។

លក្ខណៈពិសេសនៃសេវាកម្ម

  • ផ្ទេរប្រាក់នៅក្នុងប្រទេសជាមួយនឹងបណ្តាញការិយាល័យ ១៧៧ សាខា
  • ទទួលបានសេវាឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់
  • រីករាយជាមួយនឹងកម្រៃសេវាទាបសមរម្យ
  • ផ្ទេរប្រាក់បានដោយមិនចាំបាច់មានគណនីសន្សំធនាគារ ហត្ថា។

អត្ថប្រយោជន៍

  • កម្រៃសេវាទាបបំផុតត្រឹមតែ ០,១០% នៃប្រាក់ត្រូវផ្ទេរ ឬ ១,៥% ដុល្លារអាមេរិក
  • ងាយស្រួលក្នុងការប្រើប្រាស់តាមរយៈសាខា និងបណ្តាញអេធីអឹមដ៏ធំទូលាយរបស់យើង