ឱកាសការងារ


មន្ត្រីនីតិកម្ម - ០១នាក់

Posted: 01/06/2023 , Closing Date: 14/06/2023
Job Description

គោលបំណងសំខាន់ៗនៃតួនាទីជា "មន្ត្រីនីតិកម្ម" គឺផ្តល់និងប្រមូលព័ត៌មាន​,​ ការត្រួតពិនិត្យ ឬការរៀបចំសេចក្តីព្រាងពាក់ព័ន្ធនឹងកិច្ចសន្យាជួលអគារ ឬទីតាំង និងកិច្ចសន្យាផ្សេងៗទៀត របស់ធនាគារ ហត្ថា, ផ្តល់ជំនួយទាក់ទងនឹងផ្នែកច្បាប់ដល់ថ្នាក់គ្រប់គ្រង ទាក់ទងនឹងការត្រួតពិនិត្យ និងការគ្រប់គ្រងកិច្ចសន្យារបស់នាយកដ្ឋាននីតិកម្ម និងលេខាធិការ។  

Location

Location:

ការិយាល័យកណ្ដាល - ភ្នំពេញ

Duties and Responsibilities

    • ផ្តល់និងប្រមូលព័ត៌មាន ការត្រួតពិនិត្យ ឬការរៀបចំសេចក្តីព្រាងពាក់ព័ន្ធនឹងកិច្ចសន្យាជួលអគារ ឬទីតាំង និងកិច្ចសន្យាផ្សេងៗទៀត របស់ធនាគារ ហត្ថា ឱ្យបានត្រឹមត្រូវ និង ទាន់ពេលវេលាតាមការចាត់តាំង។
    • ចូលរួមរៀបចំ និងរក្សាទុកឯកសាររឹង/ទន់ និងកត់ត្រាឯកសារចេញ-ចូលរបស់នាយកដ្ឋាននីតិកម្ម និងលេខាធិការ ឱ្យបានច្បាស់លាស់ តាមការណែនាំ។
    • ធ្វើរបាយការណ៍អំពីវឌ្ឍនភាពនៃការងារក្រោមការទទួលខុសត្រូវរបស់ខ្លួន ជូនថ្នាក់គ្រប់គ្រងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
    • ផ្តល់ជំនួយការដល់ថ្នាក់ដឹកនាំរបស់នាយកដ្ឋាននីតិកម្ម និងលេខាធិការ ក្នុងការទទួល ឬការប្រមូលព័ត៌មានផ្សេងៗដែលពាក់ព័ន្ធ តាមការណែនាំរបស់ថ្នាក់គ្រប់គ្រង។
    • ចូលរួមរៀបចំ ស្រាវជ្រាវ និងចងក្រងឯកសារស្តីពីបទបញ្ញត្តិថ្មីៗ ជាពិសេសដែលពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ពាណិជ្ជកម្ម ពន្ធដារ មូលប័ត្រ ការងារ និង វិស័យពាក់ព័ន្ធស្របតាមតម្រូវការចាំបាច់របស់ក្រុមហ៊ុន។
    • អនុវត្ដការងារផ្សេងៗតាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។

Skills Specifications

    • បរិញ្ញាប័ត្រនីតិសាស្រ្ត ឬសញ្ញាប័ត្រដែលមានតម្លៃស្មើ។
    • មានចំណេះដឹង និងបទពិសោធន៍ផ្នែកច្បាប់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឬពាណិជ្ជកម្ម យ៉ាងតិច ០១ ឆ្នាំ។
    • មានចំណេះដឹង និងមានបទពិសោធន៍ទាក់ទងនឹងកិច្ចការរដ្ឋបាលនីតិកម្ម ការរៀបចំឯកសារក្រុមហ៊ុនពាណិជ្ជកម្ម និងកិច្ចសន្យា។
    • អាចប្រើប្រាស់ភាសាអង់គ្លេសបាន និងចេះប្រើប្រាស់កុំព្យូទ័រ Microsoft Word, Excel, Power Point។
    • ជាមនុស្សឧស្សាហ៍ព្យាយាម ស្មោះត្រង់ មានការប្រាស្រ័យទាក់ទងល្អ និងចូលចិត្ដធ្វើការងារជាក្រុម។
    • អាចធ្វើដំណើរទៅតាមបណ្តាខេត្ត តាមការចាត់តាំងរបស់ថ្នាក់គ្រប់គ្រង។
    • មានសមត្ថភាពបត់បែនតាមការងារ និងពេលវេលាតាមតម្រូវការចាំបាច់របស់ក្រុមហ៊ុន។

How to Apply

បេក្ខជនដែលមានចំណាប់អារម្ភណ៍ សូមចុចទីនេះ:


ចែករំលែកនៅលើ៖