ធនាគារ
ហត្ថា ម.ក ជាធនាគារដែលមានបណ្តាញសាខាប្រតិបត្តិការធំជាងគេលំដាប់ទី២
ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលលិខិតថ្លែងអំណរគុណ
និងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសហគ្រាសដែលជាប់ចំណាត់ថ្នាក់លេខ ១១
ក្នុងចំណោមសហគ្រាសដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ
និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ ២០២២។
នេះជាទីមោទនា
របស់ធនាគារ ហត្ថា ដែលបានរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ
និងជាកម្លាំងចលករមួយចំណែកក្នុងការចូលរួមអភិវឌ្ឍ និងលូតលាស់នៃសេដ្ឋកិច្ច
និងសង្គមជាតិកម្ពុជា។