ធនាគារ ក្រុងស៊្រី ជាភាគទុនិក ១០០% របស់ធនាគារ ហត្ថា
កាន់តែធំ កាន់តែប្រសើរ
ជាង ៣០ឆ្នាំ បានបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
ស្វែងយល់ ចក្ខុវិស័យ បេសកកម្ម របស់យើង
យើងរីកចម្រើនព្រោះអតិថិជនយើងជោគជ័យ
រួមគ្នាសាងអនាគតដ៏ប្រសើរ
ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល
ប្រវត្តិសង្ខេបរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិ
ស្វែងយល់រចនាសម្ព័ន្ធគ្រប់គ្រងបុគ្គលិករបស់យើង
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
ទិន្នផលកាន់តែល្អគាប់ជាមួយឥណទានកសិកម្ម
បង្កើត និងពង្រីកសក្តានុពលអាជីវកម្មលោកអ្នកជាមួយយើង
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
សាច់ប្រាក់បន្ថែមដើម្បីគាំទ្រតម្រូវការអាជីវកម្មលោកអ្នក
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ស្នើសុំឥណទានដោយគ្រាន់តែមានកាតគ្រីយានយន្ត
ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាលែងជាបញ្ហាទៀតហើយ
រួមគ្នាធ្វើឲ្យសង្គមជាតិយើងកាន់តែប្រសើរ
អាចស្នើបានទាំងយានយន្តថ្មី ឬប្រើប្រាស់រួច
លក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ
សម្ភារសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានបំពេញ
ជំរុញភាពរីកចម្រើនអាជីវកម្មលោកអ្នកកាន់តែឆាប់រហ័ស
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ទទួលយកគេហដ្ឋានថ្មីដើម្បីគ្រួសារជាទីស្រលាញ់លោកអ្នក
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាកាប្រាក់ខ្ពស់ និងអាចដកប្រាក់បានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ និងអាចដកបានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌបត់បែនល្អប្រសើរ
ជម្រើសបន្ថែមដើម្បីការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរ
ជ្រើសរើសលេខគណនីដែលលោកអ្នកចូលចិត្ត
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
ប្រតិបត្តិការឆ្លងធនាគារដោយគ្រាន់តែមានទូរសព្ទ
ទទួលប្រាក់ឆ្លងគ្រឺះស្ថានធនាគារ
ទូទាត់បង់សងប្រាក់ទៀងទាត់ពេលវេលា
ដក និងធ្វើប្រតបត្តិការសាច់ប្រាក់គ្រប់ពេលវាលាទូទាំងប្រទេស
ងាយស្រួល និងមិនគិតថ្លៃសេវាផ្ទេរប្រាក់រហូតដល់ ៥ម៉ឺនដុល្លារ
ដក និងធ្វើប្រតិបត្តិការសាច់ប្រាក់គ្រប់ពេលវេលាទូទាំងប្រទេស
ជម្រើសសម្បូរបែបដែលសក្ដិសមនឹងលំហូសាច់ប្រាក់អ្នក
របៀបភ្ជាប់គណនីធនាគារហត្ថាទៅបាគង
វេទិកាធនាគារអនឡាញដ៏ឆ្លាតវៃ និងសុវត្ថិភាពខ្ពស់
រីករាយនឹងការទូទាត់ដ៏ងាយស្រួល
បើកប្រាក់បៀវត្សកាន់តែទាន់សម័យ និងមានសុវត្ថិភាព
ជម្រើសនៃការផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយទំនុកចិត្តបំផុត ...
ការរីកចម្រើននៃអាជីវកម្មអាស្រ័យទៅលើទំនាក់ទំនងល្អ
ទូទាត់ស្រួល ចំណេញច្រើន
ក្រុមហ៊ុនធានារ៉ាប់រងដៃគូ
ទំនាក់ទំនងធនាគារដែលផ្តល់បណ្ណសាជីវកម្មដំបូងបង្អស់នៅកម្ពុជា
កាន់តែនៅជិតតាមរយៈបណ្តាញ ការិយាល័យ ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេធីអឹម ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេសធីអឹម ដ៏ធំទូលាយ
អត្ថប្រយោជន៍ និងភាពរីករាយរបស់អ្នកជាកាតព្វកិច្ចយើងខ្ញុំ
ភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១៖ ទោះបីជាស្ថិតនៅក្នុងពេលវេលាដ៏សែនលំបាកនៃការីករាលដាលជំងឺកូវី១៩ ក៏ធនាគារ ហត្ថា ទទួលបានជោគជ័យធំៗ ០២ គឺទទួលបាននូវទំនុកចិត្តខ្ពស់ពីភាគទុននិកជាមួយការចាក់បញ្ចូលនូវដើមទុនចុះបញ្ជីបន្ថែមរហូតដល់ ២៥ លានដុល្លារអាមេរិក និងទទួលបានចំណាត់ថ្នាក់ BBB+/Stable រយៈពេល ០៣ឆ្នាំជាប់ៗគ្នា (ដែលការវាយតម្លៃតែលើធនាគារ ហត្ថា ទទួលបានចំណាត់ថ្នាក់ A-) ពី TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃ។
ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជដែលមានបណ្តាញប្រតិបត្តិការធំជាងគេលំដាប់ទីពីរ ក្នុងប្រទេសកម្ពុជា ទទួលបានទំនុកចិត្តខ្ពស់ពីម្ចាស់ភាគទុនិកដែលជាធនាគារក្រុងស្រ៊ី មានមូលដ្ឋាននៅប្រទេសថៃបានបង្កើនដើមទុនចុះបញ្ជីបន្ថែមចំនួន ២៥លានដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យដើមទុនចុះបញ្ជីសរុបរបស់ធនាគារ ហត្ថា បានកើនឡើងរហូតដល់ ១៤០លានដុល្លារអាមេរិក។ តាមរយៈដើមទុនថ្មីនេះ អាចផ្តល់លទ្ធភាពដល់ធនាគារ ហត្ថា ធ្វើការពង្រីកប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងបង្កើននូវសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់នូវសេវាកម្មធនាគារ បង្កើតផលិតផល និងសេវាកម្មថ្មីៗប្រកបដោយទំនុកចិត្តខ្ពស់បំពេញទៅតាមតម្រូវការ អតិថិជន ដើម្បីធានាបានថារាល់អតិថិជនរបស់ខ្លួនទាំងអស់នឹងទទួលបាននូវសេវាកម្មហិរញ្ញវត្ថុដ៏ល្អឥតខោ្ចះ ដែលអាចជួយដល់ការរស់នៅ និងរួមចំណែកលើកស្ទួយជីវភាពរបស់អតិថិជនឱ្យកាន់តែប្រសើរឡើង។
ស្របពេលជាមួយគ្នានេះដែរ ធនាគារ ហត្ថា ក៏ទទួលបាននូវចំណាត់ថ្នាក់កម្រិត BBB+ រយៈពេល៣ឆ្នាំជាប់ៗគ្នាពី TRIS Rating ដែលជាស្ថាប័នអន្តរជាតិមានមូលដ្ឋាននៅប្រទេសថៃឡង់ ដែលបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ធនាគារ ហត្ថា។ សូមគូសបញ្ជាក់ផងដែរថា ការទទួលបាននូវចំណាត់ថ្នាក់កម្រិត “BBB+”នេះ គឺដោយយោងលើការវាយតម្លៃលម្អិតលើសូចនាករសំខាន់ៗរួមមាន៖ប្រសិទ្ធភាពនៃបណ្ដាញប្រតិបត្តិការទូទាំងប្រទេស កិច្ចគាំពារអតិថិជន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ការរក្សាបាននៅជំហរធុរកិច្ចរឹងមាំនៅក្នុងទីផ្សារ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។
អំពីធនាគារ ហត្ថា
ធនាគារ ហត្ថា បានកម្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ។ នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ និងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។
ព័ត៌មានអំពីធនាគារ ហត្ថា សូមមើល៖ www.hatthabank.com
អំពី ធនាគារ ក្រុងស្រ៊ី
ធនាគារក្រុងស្រ៊ី គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី ៥ ផ្អែកលើទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ នៅក្នុងប្រទេសថៃឡង់ដ៍ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេលជាង ៧៥ឆ្នាំ មកហើយ។ ធនាគារក្រុងស៊្រីគឺ ជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំក្នុងចំណោមក្រុមហ៊ុនធំៗផ្សេងទៀតនៅលើពិភពលោក។ ធនាគារក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាក្រុមហ៊ុនតាមរយៈបណ្តាញការិយាល័យ ៦៦៥ ទីតាំង នៅទូទាំងប្រទេស។
ព័ត៌មានអំពីធនាគារ ក្រុងស្រ៊ី សូមមើល៖ www.krungsri.com