ធនាគារ ក្រុងស៊្រី ជាភាគទុនិក ១០០% របស់ធនាគារ ហត្ថា
កាន់តែធំ កាន់តែប្រសើរ
ជាង ៣០ឆ្នាំ បានបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
ស្វែងយល់ ចក្ខុវិស័យ បេសកកម្ម របស់យើង
យើងរីកចម្រើនព្រោះអតិថិជនយើងជោគជ័យ
រួមគ្នាសាងអនាគតដ៏ប្រសើរ
ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល
ប្រវត្តិសង្ខេបរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិ
ស្វែងយល់រចនាសម្ព័ន្ធគ្រប់គ្រងបុគ្គលិករបស់យើង
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
ទិន្នផលកាន់តែល្អគាប់ជាមួយឥណទានកសិកម្ម
បង្កើត និងពង្រីកសក្តានុពលអាជីវកម្មលោកអ្នកជាមួយយើង
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
សាច់ប្រាក់បន្ថែមដើម្បីគាំទ្រតម្រូវការអាជីវកម្មលោកអ្នក
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ស្នើសុំឥណទានដោយគ្រាន់តែមានកាតគ្រីយានយន្ត
ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាលែងជាបញ្ហាទៀតហើយ
រួមគ្នាធ្វើឲ្យសង្គមជាតិយើងកាន់តែប្រសើរ
អាចស្នើបានទាំងយានយន្តថ្មី ឬប្រើប្រាស់រួច
លក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ
សម្ភារសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានបំពេញ
ជំរុញភាពរីកចម្រើនអាជីវកម្មលោកអ្នកកាន់តែឆាប់រហ័ស
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ទទួលយកគេហដ្ឋានថ្មីដើម្បីគ្រួសារជាទីស្រលាញ់លោកអ្នក
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាកាប្រាក់ខ្ពស់ និងអាចដកប្រាក់បានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ និងអាចដកបានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌបត់បែនល្អប្រសើរ
ជម្រើសបន្ថែមដើម្បីការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរ
ជ្រើសរើសលេខគណនីដែលលោកអ្នកចូលចិត្ត
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
ប្រតិបត្តិការឆ្លងធនាគារដោយគ្រាន់តែមានទូរសព្ទ
ទទួលប្រាក់ឆ្លងគ្រឺះស្ថានធនាគារ
ទូទាត់បង់សងប្រាក់ទៀងទាត់ពេលវេលា
ដក និងធ្វើប្រតបត្តិការសាច់ប្រាក់គ្រប់ពេលវាលាទូទាំងប្រទេស
ងាយស្រួល និងមិនគិតថ្លៃសេវាផ្ទេរប្រាក់រហូតដល់ ៥ម៉ឺនដុល្លារ
ដក និងធ្វើប្រតិបត្តិការសាច់ប្រាក់គ្រប់ពេលវេលាទូទាំងប្រទេស
ជម្រើសសម្បូរបែបដែលសក្ដិសមនឹងលំហូសាច់ប្រាក់អ្នក
របៀបភ្ជាប់គណនីធនាគារហត្ថាទៅបាគង
វេទិកាធនាគារអនឡាញដ៏ឆ្លាតវៃ និងសុវត្ថិភាពខ្ពស់
រីករាយនឹងការទូទាត់ដ៏ងាយស្រួល
បើកប្រាក់បៀវត្សកាន់តែទាន់សម័យ និងមានសុវត្ថិភាព
ជម្រើសនៃការផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយទំនុកចិត្តបំផុត ...
ការរីកចម្រើននៃអាជីវកម្មអាស្រ័យទៅលើទំនាក់ទំនងល្អ
ទូទាត់ស្រួល ចំណេញច្រើន
ក្រុមហ៊ុនធានារ៉ាប់រងដៃគូ
ទំនាក់ទំនងធនាគារដែលផ្តល់បណ្ណសាជីវកម្មដំបូងបង្អស់នៅកម្ពុជា
កាន់តែនៅជិតតាមរយៈបណ្តាញ ការិយាល័យ ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេធីអឹម ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេសធីអឹម ដ៏ធំទូលាយ
អត្ថប្រយោជន៍ និងភាពរីករាយរបស់អ្នកជាកាតព្វកិច្ចយើងខ្ញុំ
ភ្នំពេញ
ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ
ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥
នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG មានមោទកភាពក្នុងការចូលរួមបរិច្ចាគបរិក្ខារពេទ្យដែលរួមមានការតំឡើងប្រព័ន្ធបន្សុទ្ធទឹកវេជ្ជសាស្ត្រ
និង ឧបករណ៍ Ophthalmoscope និង Retinoscopy
(Welch Allyn) សម្រាប់ការធ្វើរោគវិនិច្ឆ័យភ្នែក ដែលមានតម្លៃជាង
៨០.០០០.០០០ រៀល ដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ក្រោមប្រធានបទ “រួមគ្នាសាងអនាគតកុមារកម្ពុជា” ព្រមទាំងផ្តល់ជូននូវសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។
ការចូលរួមបរិច្ចាគនេះ គឺធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់មន្ទីរពេទ្យកុមារអង្គរ
និងមើលឃើញពីភាពចាំបាច់នៃគ្រឿងបរិក្ខារពេទ្យទាំងនេះ
ក្នុងការជួយសង្គ្រោះអ្នកជំងឺទាំងអស់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងមូល។
សូមបញ្ជាក់ថា ធនាគារ
ហត្ថា ដែលជាស្ថាប័នឯកជនមួយមានទំនួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម
យល់ច្បាស់អំពីសារៈសំខាន់នៃការជួយដល់សហគមន៍
និងស្ថាប័នទាំងឡាយណាដែលជួយដល់សង្គមប្រកបដោយចីរភាព។ ដូច្នេះ ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ
នេះគឺបង្ហាញយ៉ាងច្បាស់ក្នុងការចូលរួមចំណែកជួយដល់សង្គម ហើយវាស្របទៅតាមគុណតម្លៃស្នូល
និងសសរស្តម្ភមួយនៃកិច្ចការងារសង្គម របស់ធនាគារ ហត្ថា នោះគឺការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ
ដើម្បីលើកស្ទួយសុខុមាលភាពសង្គមកម្ពុជា ឱ្យកាន់ល្អតែប្រសើរ។
លោក
Wee Mun Seng ប្រធានអគ្គនាយកស្តីទី
នៃធនាគារ ហត្ថា បានមានប្រសាសន៍ថា “ជាមួយនឹងកិច្ចការងារទំនួលខុសត្រូវសង្គមរបស់ធនាគារ
ហត្ថា យើងយល់យ៉ាងច្បាស់អំពីទស្សនៈវិស័យ
និងបេសកកម្មរបស់មន្ទីពេទ្យកុមារអង្គរក្នុងការជួយសង្គ្រោះដល់អ្នកជំងឺដែលជាកុមារមកពីគ្រួសារក្រីក្រនៅទូទាំងប្រទេសដែលបានមកទទួលសេវាព្យាបាលនៅទីនេះ
ហើយការផ្តល់ជូននូវបរិក្ខារពេទ្យរបស់ធនាគារ ហត្ថា គឺជាចំណែកមួយក្នុងការចូលរួមថែទាំ
និងព្យាបាលដល់ការកុមារកម្ពុជាដែលជាធនធានដ៏សំខាន់សម្រាប់កម្ពុជានាពេល អនាគត។ ការផ្តល់ជូននៅថ្ងៃនេះ
គឺពិតជាជួយដល់មន្ទីរពេទ្យក្នុងការផ្តល់សេវាកម្មកាន់តែល្អប្រសើរបន្ថែមទៀត
និងមានប្រសិទ្ធិភាពខ្ពស់ដល់អ្នកជំងឺទាំងអស់”។
លោកវេជ្ជបណ្ឌិត
ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ
មានប្រសាសន៍ថា “ជំនួយសប្បុរស និងការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា បានជះឥទ្ធិពលវិជ្ជមានដល់ជីវិតកុមាររាប់ម៉ឺននាក់តាមរយៈសេវាកម្ម
ការព្យាបាល និងគម្រោងរបស់មន្ទីរពេទ្យ។ យើងមានកិត្តិយសដែលមានធនាគារ ហត្ថា ជាដៃគូ ហើយរីករាយក្នុងការបន្តកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀតទៅថ្ងៃអនាគត។”
ការចូលរួមប្រាក់ឧបត្ថម្ភសប្បុរសធម៌របស់ធនាគារ ហត្ថា នេះនឹងរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។ បន្ថែមជាងនេះទៀត ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារ ហត្ថា ចំពោះសកម្មភាពទំនួលខុសត្រូវសង្គម ធានានូវការជួយគាំទ្របន្តដល់ស្ថាប័ន និងគម្រោងការងារផ្សេងៗ ដែលផ្តល់ផលប្រយោជន៍ដល់សង្គម តាមរយៈការលើកស្ទួយភាពជាដៃគូដ៏រឹងមាំ និងការចូលរួមកសាងអនាគតប្រកបដោយចីរភាព និងបរិយាប័ន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល។