ឈ្នះទូរសព្ទ iPhone 14 Pro Max ជារៀងរាល់ខែ ដោយគ្រាន់តែធ្វើប្រតិបត្តិការតាម Hattha Mobile

គ្រាន់តែធ្វើប្រតិបត្តិការតាម Hattha Mobile លោកអ្នកនឹងមានឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាង ដែលមានរង្វាន់ទូរសព្ទ iPhone 14 Pro Max ដ៏ថ្មីសន្លាងចំនួន១រង្វាន់ ជារៀងរាល់ខែ (សរុប ៣រង្វាន់កំឡុងកម្មវិធីប្រូម៉ូសិន)! កម្មវិធីនេះចាប់ផ្ដើម​ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

លក្ខខណ្ឌនៃការចូលរួម៖

១. កម្មវិធីនេះផ្ដល់ជូនចំពោះទាំងអតិថិជនថ្មី និងអតិថិជនស្រាប់របស់ ធនាគារ ហត្ថា ដែលបានចុះឈ្មោះ និងប្រើប្រាស់ Hattha Mobile

២.ដើម្បីមានឱកាសចូលរួមការចាប់ឆ្នោតផ្សងសំណាងប្រចាំខែ លោកអ្នកត្រូវធ្វើប្រតិបត្តិការតាម Hattha Mobile យ៉ាងតិច ២0លើកក្នុងមួយខែ ដែលក្នុងនោះត្រូវមានប្រតិបត្តិការ ២ប្រភេទក្នុងចំណោម ៣ប្រភេទ ខាងក្រោម៖

     ·   ការទូទាត់តាមរយៈ KHQR របស់ ធនាគារ ហត្ថា និង KHQR របស់ធនាគារដទៃ តាមរយៈ Hattha Mobile (មិនរាប់បញ្ចូល KHQR ID)

     ·   ការបញ្ចូលលុយទូរសព្ទ តាមរយៈ Hattha Mobile

     ·   ការបង់វិក្កយបត្រគ្រប់ប្រភេទ តាមរយៈ Hattha Mobile

បញ្ជាក់៖ គ្រប់ប្រភេទប្រតិបត្តិការផ្ទេរប្រាក់ មិនរាប់បញ្ចូលក្នុងកម្មវិធីផ្ដល់ជូនពិសេសនេះឡើយ។

៣. គ្រប់ប្រតិបត្តិការទាំងអស់ត្រូវមានទំហំទឹកប្រាក់ចាប់ពី ២០.០០០ រៀល ឬ ៥ ដុល្លារឡើងទៅ លើកលែងតែការបញ្ចូលលុយទូរសព្ទ (មិនគិតទំហំទឹកប្រាក់)។

នីតិវិធីនៃការចាប់ឆ្នោត៖

១.​ ការចាប់ឆ្នោតនឹងប្រព្រឹត្តឡើងនៅខែបន្ទាប់ ហើយឈ្មោះអ្នកឈ្នះរង្វាន់ប្រចាំខែនឹងត្រូវប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារ ហត្ថា។

២. ករណីដែលមិនមានអតិថិជនអនុវត្តគ្រប់តាមលក្ខខណ្ឌខាងលើ ការចាប់ឆ្នោតនឹងមិនត្រូវបានប្រព្រឹត្តឡើងនោះឡើយ។

នីតិវិធីនៃការបើករង្វាន់៖

១. អតិថិជនត្រូវអញ្ជើញមកបើករង្វាន់នៅអគារការិយាល័យកណ្ដាលរបស់ ធនាគារ ហត្ថា កំឡុងពេល ៧ថ្ងៃ (ថ្ងៃធ្វើការ) រាប់ចាប់ពីថ្ងៃប្រកាស។

២. ការប្រគល់រង្វាន់នឹងត្រូវធ្វើឡើងនៅអគារការិយាល័យកណ្ដាលរបស់ ធនាគារ ហត្ថា (រាជធានីភ្នំពេញ)។

៣. អតិថិជនចាំបាច់ត្រូវយល់ព្រមជាមួយ ធនាគារ ហត្ថា ក្នុងការប្រើប្រាស់រូបថតរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយនានារបស់ ធនាគារ ហត្ថា។

៤. ប្រសិនបើអតិថិជនខកខានមកបើករង្វាន់ក្នុងកំឡុងកាលបរិច្ឆេទកំណត់ រង្វាន់នឹងត្រូវចាត់ទុកជាមោឃៈ។

បញ្ជាក់៖ ធនាគារ ហត្ថា សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។