សេចក្តីជូនដំណឹងស្តីពីបច្ចុប្បន្នភាពនៃដើមទុនចុះបញ្ជី ហត្ថាកសិករ (១១៥ លានដុល្លារអាមេរិក)

យើងខ្ញុំសូមជម្រាបជូនដំណឹងដល់វិនិយោគិន អតិថិជន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ហត្ថាកសិករ លីមីតធីត បានបង្កើនដើមទុនចុះបញ្ជីពី ៧៥.០០០.០០០ (ចិតសិបប្រាំលាន) ដុល្លារអាមេរិក ទៅ ១១៥.០០០.០០០ (មួយរយដប់ប្រាំលាន) ដុល្លារអាមេរិក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនទំនុកចិត្តពីអតិថិជន និងវិនិយោគិន នៅក្នុងទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។