ធនាគារ ក្រុងស៊្រី ជាភាគទុនិក ១០០% របស់ធនាគារ ហត្ថា
កាន់តែធំ កាន់តែប្រសើរ
ជាង ៣០ឆ្នាំ បានបម្រើសេវាហិរញ្ញវត្ថុជូនប្រជាជនកម្ពុជា
ស្វែងយល់ ចក្ខុវិស័យ បេសកកម្ម របស់យើង
យើងរីកចម្រើនព្រោះអតិថិជនយើងជោគជ័យ
រួមគ្នាសាងអនាគតដ៏ប្រសើរ
ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល
ប្រវត្តិសង្ខេបរបស់សមាជិកគណៈកម្មាធិការប្រតិបត្តិ
ស្វែងយល់រចនាសម្ព័ន្ធគ្រប់គ្រងបុគ្គលិករបស់យើង
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
តម្រូវការដើមទុនរបស់អ្នក គឺយើងជាអ្នកបំពេញ
ទិន្នផលកាន់តែល្អគាប់ជាមួយឥណទានកសិកម្ម
បង្កើត និងពង្រីកសក្តានុពលអាជីវកម្មលោកអ្នកជាមួយយើង
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
សាច់ប្រាក់បន្ថែមដើម្បីគាំទ្រតម្រូវការអាជីវកម្មលោកអ្នក
អាជីវកម្មកាន់តែប្រសើរ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ស្នើសុំឥណទានដោយគ្រាន់តែមានកាតគ្រីយានយន្ត
ជំនួយហិរញ្ញវត្ថុសម្រាប់ការសិក្សាលែងជាបញ្ហាទៀតហើយ
រួមគ្នាធ្វើឲ្យសង្គមជាតិយើងកាន់តែប្រសើរ
អាចស្នើបានទាំងយានយន្តថ្មី ឬប្រើប្រាស់រួច
លក្ខខណ្ឌ និងឯកសារតម្រូវងាយៗជាងគេ
សម្ភារសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃត្រូវបានបំពេញ
ជំរុញភាពរីកចម្រើនអាជីវកម្មលោកអ្នកកាន់តែឆាប់រហ័ស
គ្មានទ្រព្យធានា ក៏អាចស្នើសុំឥណទានបាន
ទទួលយកគេហដ្ឋានថ្មីដើម្បីគ្រួសារជាទីស្រលាញ់លោកអ្នក
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
អត្រាការប្រាក់ខ្ពស់ និងអាចដកប្រាក់បានគ្រប់ពេលវេលា
ជម្រើសសម្បូរបែបដែលសក្តិសមនឹងលំហូរសាច់ប្រាក់អ្នក
អត្រាកាប្រាក់ខ្ពស់ និងអាចដកប្រាក់បានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ និងអាចដកបានរៀងរាល់ខែ
អត្រាការប្រាក់ខ្ពស់ លក្ខខណ្ឌបត់បែនល្អប្រសើរ
ជម្រើសបន្ថែមដើម្បីការគ្រប់គ្រងសាច់ប្រាក់កាន់តែប្រសើរ
ជ្រើសរើសលេខគណនីដែលលោកអ្នកចូលចិត្ត
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
សុវត្ថិភាព សន្សំសំចៃ និងងាយស្រួល ក្នុងការផ្ទេរប្រាក់
ប្រតិបត្តិការឆ្លងធនាគារដោយគ្រាន់តែមានទូរសព្ទ
ទទួលប្រាក់ឆ្លងគ្រឺះស្ថានធនាគារ
ទូទាត់បង់សងប្រាក់ទៀងទាត់ពេលវេលា
ដក និងធ្វើប្រតបត្តិការសាច់ប្រាក់គ្រប់ពេលវាលាទូទាំងប្រទេស
ងាយស្រួល និងមិនគិតថ្លៃសេវាផ្ទេរប្រាក់រហូតដល់ ៥ម៉ឺនដុល្លារ
ដក និងធ្វើប្រតិបត្តិការសាច់ប្រាក់គ្រប់ពេលវេលាទូទាំងប្រទេស
ជម្រើសសម្បូរបែបដែលសក្ដិសមនឹងលំហូសាច់ប្រាក់អ្នក
របៀបភ្ជាប់គណនីធនាគារហត្ថាទៅបាគង
វេទិកាធនាគារអនឡាញដ៏ឆ្លាតវៃ និងសុវត្ថិភាពខ្ពស់
រីករាយនឹងការទូទាត់ដ៏ងាយស្រួល
បើកប្រាក់បៀវត្សកាន់តែទាន់សម័យ និងមានសុវត្ថិភាព
ជម្រើសនៃការផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយទំនុកចិត្តបំផុត ...
ការរីកចម្រើននៃអាជីវកម្មអាស្រ័យទៅលើទំនាក់ទំនងល្អ
ទូទាត់ស្រួល ចំណេញច្រើន
ក្រុមហ៊ុនធានារ៉ាប់រងដៃគូ
ទំនាក់ទំនងធនាគារដែលផ្តល់បណ្ណសាជីវកម្មដំបូងបង្អស់នៅកម្ពុជា
កាន់តែនៅជិតតាមរយៈបណ្តាញ ការិយាល័យ ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេធីអឹម ដ៏ធំទូលាយ
កាន់តែនៅជិតតាមរយៈបណ្តាញ អេសធីអឹម ដ៏ធំទូលាយ
អត្ថប្រយោជន៍ និងភាពរីករាយរបស់អ្នកជាកាតព្វកិច្ចយើងខ្ញុំ
ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុង
លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានទស្សនៈយល់ឃើញដូចគ្នានឹងរាជរដ្ឋាភិបាល អំពីសារៈសំខាន់ដែលមិនអាចមើលរំលងបានរបស់សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងរឹងមាំ។ លោកបានមានប្រសាសន៍ថា “នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនខ្លាំងនោះ នឹងមានផលជាវិជ្ជមានយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដូចជា ការបង្កើតកន្លែងការងារជូនប្រជាពលរដ្ឋ បង្កើនលទ្ធភាពក្នុងការផលិត និងនាំចេញផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចទៅក្រៅប្រទេស ព្រមទាំងការផ្គត់ផ្គង់យ៉ាងសម្បូរបែបសម្រាប់ប្រើប្រាស់ក្នុងស្រុក”។ លោកបានបន្ថែមទៀតថា “តាមរយៈគម្រោងសហហិរញ្ញប្បទានមួយនេះ ហត្ថាកសិករ លីមីតធីត បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ឥណទានជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលមានទំហំកម្ចីរហូតដល់ ៣០ម៉ឺនដុល្លារ ជាមួយនឹងអត្រាការប្រាក់ទាបត្រឹមតែ ៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ និងសង្ឃឹមយ៉ាងមុតមាំថាគម្រោងសហហិរញ្ញប្បទានមួយនេះនឹងទទួលបានជោគជ័យជាក់ជាមិនខានក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា”។ ការផ្តល់ឥណទានមានការប្រាក់ទាបនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់បំផុតរបស់ហត្ថាកសិករ លីមីតធីត ក្នុងការជួយទ្រទ្រង់ដល់សហគ្រាសធុនតូច និងមធ្យមដែលមានតម្រូវការឥណទានចាំបាច់ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។ អាស្រយហេតុនេះចំពោះម្ចាស់សហគ្រាសធុនតូច និងមធ្យមណាដែលមានតម្រូវការដើមទុនជាចាំបាច់ សូមធ្វើការទំនាក់ទំនងមកកាន់ការិយាល័យហត្ថាកសិករ លីមីតធីត ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០២៣ ៩៩៩ ២៦៦ ឬ ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ)។
សូមបញ្ជាក់ផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខាចំនួន ១៧៧ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័តជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១៣៧ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារ ធំជាងគេនៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក។