ធនាគារ ហត្ថា រក្សាចំណាត់ថ្នាក់ BBB+ ៥ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានរក្សាចំណាត់ថ្នាក់ BBB+ ៥ឆ្នាំជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ជាស្ថាប័នមានទស្សនវិស័យច្បាស់លាស់ និងប្រកបដោយស្ថិរភាព ព្រមទាំងសម្រេចបាននូវចំណាត់ថ្នាក់ពីកម្រិត A- មកកម្រិត AA+ ផ្នែកប្រមូលព័ត៌មានឥណទាន។ ចំណាត់ថ្នាក់នេះសបញ្ជាក់ឲ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេដ៏រឹងមាំនៅក្នុងទីផ្សារកម្ពុជា។ សូចនាករសំខាន់ៗជាច្រើនត្រូវបានយកមកវាស់វែង ជាអាទិ៍រួមមាន បណ្តាញប្រតិបត្តិការសាខានៅទូទាំងប្រទេស មានអតិថិជនគ្រប់មជ្ឍដ្ឋាន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ និង ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ដ៏រឹងមាំ។

 

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «លទ្ធផលចំណាត់ថ្នាក់នេះ (BBB+) គឺជាសក្ខីភាព និងបានគូសបញ្ជាក់ប្រាប់ម្ចាស់ភាគហ៊ុនរបស់យើងថា ធនាគារ ហត្ថា កំពុងដើរតាមទិសដៅអាជីវកម្មដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពការងារខ្ពស់។ ខ្ញុំជឿជាក់ថាចំណាត់ថ្នាក់នេះនឹងជួយឲ្យ ធនាគារ ហត្ថា កៀងគរប្រភពមូលធនមានជម្រើសផ្សេងៗគ្នាដើម្បីរួមចំណែកជំរុញកំណើនអាជីវកម្មរបស់យើងឲ្យកាន់តែប្រសើរបន្តទៅមុខទៀត។

 

អំពីធនាគារ ហត្ថា៖

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រែក្លាយជា ធនាគារពាណិជ្ជជាផ្លូវការក្នុងនៅ ខែសីហា ឆ្នាំ ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំ។

គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ការិយាល័យ ATM ចំនួន ១៤៣ ទីតាំង និងគណនីរបស់អតិថិជនជាង ៦៤៣ ពាន់គណនី ដែលមានផលប័ត្រសរុបជាង ១.៩ ពាន់លានដុល្លារ និងផលប័ត្រសន្សំសរុបជាង ១.៣ ពាន់លានដុល្លារ។ធនាគារ ហត្ថា បានផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយសម្រាប់អតិថិជន រួមមានប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារទៅកាន់ធនាគារក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងប្រទេស សេវាអេធីអឹម សេវាធនាគារចល័ត (Hattha Mobile) សេវាបើកប្រាក់បៀវត្សរ៍ ក៏ដូចជាភ្នាក់ងារធានារ៉ាប់រង​ និង សេវាកម្មហិរញ្ញវត្ថុជាច្រើនទៀត។ ធនាគារ ហត្ថា គឺជាក្រុមបុត្រសម្ព័ន្ធរបស់ធនាគារ Krungsri Bank ដែលជាធនាគារពាណិជ្ជធំជាងគេទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ និងជាសមាជិកនៃក្រុម Mitsubishi UFJ Financial Group (MUFG) ដែលជាក្រុមហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសជប៉ុន ហើយក៏ជាសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ។