ភ្នំពេញ
ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣៖ ធនាគារ ហត្ថា ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ
និងជាសមាជិកមួយនៃ MUFG
Financial Group របស់ប្រទេសជប៉ុន បានប្រកាសដាក់សម្ពោធជាផ្លូវការនូវប័ណ្ណវីសា
ហត្ថា នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ (អ៊ីអនម៉លទី ៣)។ នៅក្នុងកម្មពិធីសម្ពោធនេះ
មានការអញ្ជើញចូលរួមជាកត្តិយសពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារ
ធនាគារ ហត្ថា និងលោកស្រី Ivana Tranchini
អ្នកគ្រប់គ្រងនៃក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា
រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ និងដៃគូយុទ្ធសាស្ត្រផ្សេងៗជាច្រើនអ្នកផងដែរ។
ព្រឹត្តិការណ៍ថ្ងៃនេះបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់ធនាគារ
ហត្ថា ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវបទពិសោធថ្មីៗនៃការទូទាត់បែប ឌីជីថលប្រកបដោយភាពងាយស្រួល លឿនរហ័ស មានសុវត្ថិភាពខ្ពស់
និងប្រើប្រាស់បានទូលំទូលាយជាសកល។ ព្រឹត្តិការណ៍នេះគឺជាភាពជោគជ័យថ្មីមួយទៀតសម្រាប់ធនាគារ
ហត្ថា ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយភាពរីកចម្រើន
មានវិជ្ជាជីវៈ
មានទំនួលខុសត្រូវខ្ពស់ចំពោះអតិថិជន និងតែងតែបំពេញតម្រូវការរបស់អតិថិជនជាអាទិភាពចម្បង។
លោកឧកញ៉ា
ហួត អៀងតុង បានសម្តែងការសាទរចំពោះសមិទ្ធិផលដ៏សំខាន់នេះ
ដោយលោកមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូននូវសេវាទូទាត់ប្រាក់តាមបែបឌីជីថលជាសាកលដល់អតិថិជនបច្ចុប្បន្ន
និងអនាគតរបស់យើង។
នេះបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងផែនការផ្លាស់ប្តូរឌីជីថលរបស់យើង នៅពេលដែលយើងពង្រីកប្រព័ន្ធអេកូធនាគារឌីជីថលរបស់យើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនទូទៅ
និងម្ចាស់អាជីវកម្ម។ លោកបានពន្យល់បន្ថែមថា "តាមរយៈការប្រើប្រាស់ប័ណ្ណឥណពន្ធ
វីសា អតិថិជនអាចធ្វើការទូទាត់ប្រាក់តាមអនឡាញ ឬក្នុងហាងទំនិញណាមួយបានយ៉ាងងាយស្រួល
និងមានសុវត្ថិភាពខ្ពស់នៅទីកន្លែងជាច្រើនជុំវិញពិភពលោក ដែលមាននិមិត្តសញ្ញា Visa"។
លោកស្រី
Ivana Tranchini បានមានប្រសាសន៍ថា
យើងមានក្តីរំភើបក្នុងការធ្វើជាដៃគូជាមួយធនាគារ ហត្ថា ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នៅកម្ពុជានូវសុវត្ថិភាព
និងភាពងាយស្រួលនៃប័ណ្ណឥណពន្ធ វីសា “យោងតាមការសិក្សាអំពីឥរិយាបទរបស់អតិថិជន
បានបង្ហាញថាការប្រើប្រាស់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាននៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
រួមជាមួយនឹងការចាប់អារម្មណ៍លើប័ណ្ណដែលមាន Contactless និងប័ណ្ណនិម្មិត។
យើងនៅតែបន្តប្តេជ្ញាចិត្តក្នុងការជំរុញដំណើរការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសកម្ពុជា
តាមរយៈការធ្វើឱ្យបទពិសោធននៃការទូទាត់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង
ជាមួយនឹងដំណោះស្រាយទូទាត់បែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតបំផុត។
ដើម្បីអបអរសាទរសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ
ធនាគារ ហត្ថា ក៏មានការផ្តល់ជូនពិសេសសម្រាប់អ្នកកាន់ប័ណ្ណ
វីសា ថ្មី របស់ធនាគារផងដែរ។ ការផ្តល់ជូនពិសេសទាំងនេះរួមមានការលើកលែងថ្លៃសេវាប័ណ្ណប្រចាំឆ្នាំរហូតដល់
៥ ឆ្នាំ និងផ្តល់ជូនទឹកប្រាក់ត្រឡប់មកវិញ 10% បន្ថែមពីលើមុខងារពិសេសនៃប័ណ្ណនេះ។
ជាមួយនឹងប័ណ្ណ ហត្ថា វីសា អតិថិជនអាចរីករាយជាមួយនឹងភាពងាយស្រួលនៃការទូទាត់តាមអនឡាញ
និងនៅក្នុងហាងនានាទូទាំងពិភពលោក គ្រប់ទីកន្លែងដែលមាននិមិត្តសញ្ញា Visa។ រាល់ការធ្វើប្រតិបត្តិការតាមរយៈប័ណ្ណ
វីសា ហត្ថា គឺមានសុវត្ថិភាពខ្ពស់ ដោយទទួលបានការជូនដំណឹងត្រឡប់តាមរយៈសារ SMS និងលេខកូដសម្ងាត់(OTP) ដើម្បីធ្វើការផ្ទៀងផ្ទាត់បន្ថែមទៅលើប្រតិបត្តិការសម្រាប់ការទូទាត់តាមអនឡាញផងដែរ។
លើសពីនេះ ធនាគារ ហត្ថា ក៏បានផ្តល់សិទ្ធិផ្តាច់មុខសម្រាប់ម្ចាស់ប័ណ្ណ
វីសា Platinum រួមមានការចូលសម្រាកនៅក្នុងបន្ទប់រង់ចាំពិសេសរបស់អាកាសយានដ្ឋានជាង១៣០កន្លែងទូទាំងពិភពលោក
និងការធានារ៉ាប់រងលើការធ្វើដំណើរក្រៅប្រទេសរហូតដល់ ១.០០០.០០០ ដុល្លារអាមេរិក។
ដើម្បីរីករាយជាមួយអត្ថប្រយោជន៍ទាំងអស់ដែលបានរៀបរាប់ខាងលើ
អតិថិជនអាចដាក់ពាក្យស្នើសុំប័ណ្ណ ហត្ថា វីសា នៅសាខាណាមួយដែលជិតលោកអ្នកបំផុត
ឬតាមរយៈទូរសព្ទទៅលេខ 1800 212 222 ឬ 023 999 266។
អំពីធនាគារ ហត្ថា៖
ធនាគារ ហត្ថា
ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ និងបានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។
គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ ២០២៣នេះ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជធំលំដាប់ទីបីក្នុងប្រទេសកម្ពុជា។
លើសពីនេះ ធនាគារ ហត្ថា បានរក្សាជំហររឹងមាំរបស់ខ្លួនដោយជោគជ័យ ជាមួយចំណាត់ថ្នាក់ទី
៤ ទាំងសមតុល្យឥណទាន និងសមតុល្យប្រាក់បញ្ញើសន្សំ ក្នុងចំណោមធនាគារធំទាំងដប់ក្នុងប្រទេសកម្ពុជា។
ធនាគារ ហត្ថា ធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ
ក្រុងស្រ៊ី
ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទីប្រាំនៅក្នុងព្រះរាជាណាចក្រថៃ
និងមានប្រវត្តិអស់រយៈពេល 77 ឆ្នាំ។ ធនាគារ ក្រុងស្រ៊ី ជាសមាជិកមួយនៃ
MUFG Financial
Group របស់ប្រទេសជប៉ុន និងជាក្រុមហ៊ុនធំបំផុតមួយនៅទូទាំងពិភពលោក។
អំពីក្រុមហ៊ុន Visa Inc.
Visa
Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល
ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ
និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង ២០០ ប្រទេស
និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល
តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល
អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ
និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប
នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា
នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈVisa.com។